ស្ត្រីម្នាក់កំពុងដើរតួជា Kim Kardashian ក្នុងកម្មវិធីកម្សាន្តមួយរបស់បារាំង ខណៈដែលសុដន់របស់នាងកំពុងប្រគល់ឱ្យគេថើបតាមចិត្ត ព...
ស្ត្រីម្នាក់កំពុងដើរតួជា Kim Kardashian ក្នុងកម្មវិធីកម្សាន្តមួយរបស់បារាំង ខណៈដែលសុដន់របស់នាងកំពុងប្រគល់ឱ្យគេថើបតាមចិត្ត ពេលកំពុងផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍មួយរបស់បារាំង។

ឧបទ្ទវហេតុកើតឡើងកាលពីថ្ងៃសុក្រសប្តាហ៍មុននៅលើកម្មវិធីទូរទស្សន៍ដ៏ល្បីមួយរបស់ទូរទស្សន៍បារាំង TPMP គឺកម្មវិធីឈ្មោះ 35 Hours of Baba ដែលពិធីករទូរទស្សន៍ លោក Cyril Hanouna ព្យាយាមបំបែកកំណត់ត្រាដោយបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ ៣៥ ម៉ោងជាប់គ្នា។
នាង Soraya បានសម្ដែងជាតួនាង Kim Kardashian ត្រូវបានចោរប្លន់នៅទីក្រុងប៉ារីស។ ម្ចាស់កម្មវិធីលោក Jean-Michel Maire បានដើរតួជាចោរ។
នៅពេលនាងទំនេរហើយ លោក Maire បានស្នើនាងឱ្យថើបគាត់ជាសំណង ប៉ុន្ដែនាងបដិសេធ។ គាត់មិនយល់ទេ ហើយនាងក៏នៅតែបដិសេធ ស្រាប់តែពិធីករនោះឆ្លៀតឱកាសថើបសុដន់របស់នាងតែម្ដង។
បន្ទាប់ពីនោះទូរទស្សន៍បារាំងនេះបានទទួលពាក្យបណ្ដឹង ២៥០ អំពីឧបទ្ទវេហេតុនោះ។ យោងអ្នកនាំពាក្យរបស់ប៉ុស្ដិ៍ C8 អ្នកបង្កើតកម្មវិធីលោក Hanouna បានស្នើសុំឱ្យលោក Maire សុំអភ័យទោសពីនាងភ្លាមៗបន្ទាប់ពីឧបទ្ទវហេតុនេះកើតឡើង។
នៅប្រទេសបារាំងការបៀតបៀនភេទដោយមិនមានការយល់ព្រមពីសាមីខ្លួនមានទោសជាប់គុក ៥ ឆ្នាំនិងពិន័យជាទឹកប្រាក់ ៧៥.០០០ យូរ៉ូ៕
ប្រភព៖ KhmerRead
សូមទស្សនា វីដេអូខាងក្រោម៖