យើងគ្រប់គ្នាបានដឹងហើយថា នៅប្រទេសជប៉ុន ជាប្រទេសបើកចំហខាងវិស័យសិច តែអ្វីដែលយើងមិនដឹងនោះ គឺមានការបោកបញ្ឆោតអូសទាញក្មេងស្រីទាំងពេញវ័យ និងមិនទាន់ព...
យើងគ្រប់គ្នាបានដឹងហើយថា នៅប្រទេសជប៉ុន ជាប្រទេសបើកចំហខាងវិស័យសិច តែអ្វីដែលយើងមិនដឹងនោះ គឺមានការបោកបញ្ឆោតអូសទាញក្មេងស្រីទាំងពេញវ័យ និងមិនទាន់ពេញវ័យ ឲ្យក្លាយខ្លួនជាតារាសិច ទាំងពួកគេមិនចង់។
ជាក់ស្តែងដូចនាង Saki Kozai អាយុ២៤ឆ្នាំ បានចេញមុខនិយាយរៀបរាប់ពីការឈឺចាប់ និងទុក្ខលំបាក ដែលធ្វើឲ្យនាងក្លាយជាតារាសិច។ នាងបានឲ្យដឹងថា ដោយសារតែចង់ក្លាយជាតារាម៉ូដែលមួយរូបនាពេលអនាគត នាងក៏បានសំរេចចុះកិច្ចព្រមព្រៀងជាមួយភ្នាក់ងាម៉ូដែលមួយ ក្រោយពេលភ្នាក់ងារនោះបាន ឃើញរូបរាងនាងស្រស់ស្អាត និងគួរឲ្យទាក់ទាញ។ នាងបានការហួសចិត្ត និងសោកស្តាយយ៉ាងខ្លាំង ក្រោយពេលដឹងថា ភ្នាក់ងារម៉ូដែលបោកប្រាស់ ហើយបង្ខំឲ្យនាងថតរឿងសិច។

នាង Kozai បានរៀបរាប់ប្រាប់បណ្តាញព័ត៌មានបារាំង AFP ថា មានមនុស្សប្រហែល២០នាក់ព័ទ្ធជុំវិញនាង ហើយបង្ខំឲ្យនាងដោះខោអាវ និងរួមភេទ ដើម្បីពួកគេថត។ នាងគ្មានផ្លូវគេចផុតពីស្ថានភាពនោះឡើយ ទោះចង់រត់គេចក៏គេចមិនបានដែរ។ នាងបានឲ្យដឹងទៀតថា មិនមែនតែនាងទេ ដែលជួបស្ថានភាពបែបនេះ មានក្មេងស្រីៗជាច្រើន ហើយមានទាំងក្មេងមិនទាន់ពេញវ័យទៀតផង ដែលត្រូវក្រុមនោះបោកប្រាស់។ ក្រុមបោកប្រាស់ទាំងនោះបានចំណាយប្រាក់ និងពេលវេលាជាច្រើន ដោយដំបូងឡើយឲ្យក្មេងស្រីៗទាំងនោះ រស់នៅក្នុងជីវភាពហ៊ឺហា និងសន្យាជួយឲ្យក្មេងជាតារាដ៏ល្បីឈ្មោះ តែចុងក្រោយពួកក្មេងស្រីៗទាំងនោះជាប់អន្ទាក់ពួកវា ហើយធ្លាក់ខ្លួនចូលក្នុងឧស្សាហកម្មរឿងសិច ដោយពួកវាបានគំរាមកំហែងពួកនាង ដើម្បីរកប្រាក់សងបំណុលពួកវា។
នាង Kozai បានបន្ថែមថា នាងពិតជាសោកស្តាយណាស់ ចំពោះកំហុសឆ្គងដ៏ធំ ដែលនាងបានធ្វើរហូតធ្លាក់ខ្លួនក្លាយជាតារាសិចបែបនេះ។