ធាតុផ្សំទាំង១៣យ៉ាងដែលធ្វើឲ្យជីវិតរបស់អ្នកស្រស់បំព្រងនិងមានន័យ
តើអ្នកណាដែលចង់ឲ្យជីវិតខ្លួនឯងយ៉ាប់យ៉ឺននោះ គ្រប់គ្នាតែងចង់ឲ្យជីវិតខ្លួនឯងមានភាពរីករាយ និងសុភមង្គល ដូច្នេះអ្នកគួរតែចេះគ្រប់គ្រងជីវិតខ្លួនឯងឲ្យបានល្អ។ យ៉ាងណាមិញ បើអ្នកចង់ឲ្យជីវិតមានសុភមង្គល អ្នកគួរតែមានគ្រឿងផ្សំជីវិតទាំង១៣យ៉ាងនេះ៖
- ស្រឡាញ់ខ្លួនឯងឲ្យបានច្រើន
- ចំណាយពេលជាមួយមនុស្សដែលអ្នកស្រឡាញ់ឲ្យបានច្រើន
- ថែរក្សាសុខភាពខ្លួនឯង
- រស់នៅរស់ជាមួយការពិតក្នុងពេលបច្ចុប្បន្ន
- បង្កើតបទពិសោធន៍ថ្មីៗសម្រាប់ខ្លួនឯង
- មានក្ដីស្រមៃ និងមហិច្ឆតា
- មានការដឹងគុណចំពោះអ្នកដែលធ្វើល្អមកលើអ្នក
- មានពេលសម្រាប់ខ្លួនឯង
- ភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ
- មានទំនុកចិត្តលើខ្លួនឯង
- មានគំនិតវិជ្ជមាន
- មានការតាំងចិត្ត
- មានចំណេះដឹង
១០ឆ្នាំមិនមានច្រើនដងនោះទេសម្រាប់មួយជីវិតមនុស្ស ដូច្នេះអ្នកត្រូវចេះធ្វើឲ្យជីវិតខ្លួនឯងមានន័យ។ អរគុណដល់ប្រភព៖ កញ្ញាសប្បាយ