ស្រ្ដីអ្នកទេសចរម្នាក់ត្រូវបានខ្លារខិនខាំនៅពេលដែលនាងកំពុងតែចូលទស្សនានៅសួនសត្វមួយកន្លែង (មានវីដេអូ)
បើតាមប្រភព The Mirror បានចុះផ្សាយនៅថ្ងៃទី ២២ ខែមេសានេះ បានឲ្យដឹងថា មានអ្នកទេសចរ ជនជាតិម៉ាកាវឈ្មោះថា Winnipeg បានចូលមកទស្សនាក្នុងសួនសត្វ Donegal ដែលមានទីតាំងនៅទីក្រុង Lulu ភាគខាងលិចប្រទេសអាហ្រ្វិកខាងត្បូង ហើយត្រូវបានសត្វខ្លារខិនវាយប្រហារនៅពេលដែលនាងចូលមកទស្សនានៅក្នុងឧទ្យានអភិរក្សសត្វនោះ។
នេះជាលើកទីពីរហើយ ដែលភ្ញៀវទេសចរត្រូវរងគ្រោះដោយសារខ្លារខិនវាយប្រហារនៅក្នុងសួនសត្វនេះ តែសំណាងល្អស្របពេលដែលខ្លារខិនមកប្រហារនាងឲ្យដួល នាងបានស្រែកឲ្យគេជួយ ហើយសន្ដិសុខនៅក្បែរនោះក៏បានជួយនាង ទាន់ពេលវេលា នេះជាមេរៀនមួយសម្រាប់អ្នកដែលចូលចិត្តទស្សនាសួនសត្វកាចសាហាវ សូមមេត្តាប្រុងប្រយ័ត្នឲ្យមែនទែន នៅពេលចូលទស្សនាសួនសត្វនានា។ អរគុណដល់ប្រភព៖ Kapook
សូមទស្សនាវីដេអូខាងក្រោម៖