រំភើបណាស់ ! សម្តេចតេជោ ហ៊ុន សែន សម្រេចទិញផ្ទះដែលលោក ឃ្លាំងហួត ខ្ចីអោយ រិន សាវ៉េត រស់នៅ ជូនជាកម្មសិទ្ធិផ្ទាល់ដល់ តារាចម្រៀងរូបនេះតែម្តង

កាលពីព្រឹកមិញនេះដែរ លោក ឃ្លាំង ហួត បានធ្វើការស្នើរសុំលោក ពង់ ខៀវសែ ដើម្បីផ្តល់ផ្ទះជូនលោក រិន សាវ៉េត រស់នៅដោយឥតបង់ប្រាក់រយៈពេល ២ឆ្នាំ ក្នុងការកាត់បន្ថយចំណាយប្រចាំថ្ងៃរបស់លោក។ ប៉ុន្តែស្រាប់តែមុននេះបន្តិចលោក អភិបាលខណ្ឌជ្រោយចង្វារ រូបនេះបានអោយដឹងថា សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានសម្រេចទិញផ្ទះមួយខ្នងដែលខ្ចីពីលោក ពង់ ខៀវសែ នោះជូនជាកម្មសិទ្ធិដល់ តារាចម្រៀង រិន សាវ៉េត តែម្តង ធ្វើអោយមហាជនជាច្រើន រំភើបចិត្តយ៉ាងខ្លាំង។

លោក ឃ្លាំង ហួត បានរៀបរាប់នៅលើ Facebook ថា៖ “ដំណឹងទាន់ហេតុការណ៍! សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានទិញផ្ទះដែលខ្ញុំបានខ្ចីឱ្យ រិន សាវេត រស់នៅជូនជាកម្មសិទ្ធផ្ទាល់ខ្លួនរបស់រិនសាវេតតែម្ដង ។ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណចំពោះចិត្តមេត្តាធម៌របស់សម្ដេចទាំងទ្វេ សូមវត្ថុស័ក្កសិទ្ធក្នុងលោក ទេវតាឆ្នាំថ្មីតាមជួយបីបាច់ថែរក្សាសម្ដេចទាំងទ្វេ ព្រមទាំងក្រុមគ្រួសារជួបតែពុទ្ធពរ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕” អរគុណដល់ប្រភព៖ ខ្មែរណូត





