នារីតៃវ៉ាន់ម្នាក់ផ្ទុះការរិះគន់យ៉ាងខ្លាំងបន្ទាប់ពីនាងបានផុសរូបមួយសន្លឹកនៅប្រាសាទអង្គរវត្ត

តៃវ៉ាន់៖ ថ្មីៗនេះនៅលើបណ្ដាញសង្គមតៃវ៉ាន់ មានការ Share និង បញ្ចេញមតិរិះគន់យ៉ាងខ្លាំង ទៅលើរូបថតមួយសន្លឹក របស់នារីទេសចរតៃវ៉ាន់ម្នាក់ដែលបានមកកម្សាន្ដនៅប្រាសាទអង្គរវត្តប្រទេសកម្ពុជា ហើយបានបំពាននឹងបំរាមរបស់អជ្ញាធរជាតិអប្សរាត្រង់មាត្រា២ នៃបម្រាមក្រមប្រតិបត្តិអង្គរ (Angkor Visitor Code of Conduct) ដែលបានចែងថា៖
ការប៉ះរូបចម្លាក់ ការអង្គុយលើកន្លែងដែលមានសភាពទ្រុឌទ្រោម ការផ្អែកលើសំណងប្រាសាទ ការផ្លាស់ប្ដូរទីតាំង ឬយកថ្មបុរាណ និងការគូសវាសលើថ្មជាដើម ត្រូវបានហាមឃាត់ដាច់ខាត។ កាបូបស្ពាយក្រោយខ្នង ឆ័ត្រមានដងមុតស្រួច ជើងទ្រម៉ាស៊ីនថត និងស្បែកជើងកែងខ្ពស់ មិនគួរយក ឬពាក់ចូលក្នុងប្រាសាទឡើង។
ហេតុដូច្នេះសូមបងប្អូនមេត្តាជ្រាបថា ការមកកម្សាន្ដប្រាសាទអង្គរវត្ត ដែលជាសម្បត្តិវប្បធម៌ដ៌ផូរផង់របស់ខ្មែរយើង ត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវវិន័យ និងបម្រាមសម្រាប់អ្នកមកទស្សនា មិនថាជាភ្ញៀវជាតិ ឬអន្តរជាតិនោះទេ។



សូមមើលបម្រាមដូចខាងក្រោម៖
អរគុណដល់ប្រភព៖ TWGreatDaily