តើអ្នកដឹងទេ ហេតុអ្វីបានជាអាមាត្យ ត្រូវបានគេចាប់គ្រៀវ មុននឹងអាចបម្រើព្រះអង្គបាន?
ប្រិយមិត្រដែលធ្លាប់តាមដានរឿងភាគចិន សម័យបុរាណប្រហែលជាបានជ្រាបហើយថា នាសម័យនោះ អាមាត្រត្រូវបានគេចាត់ទុកថាជាអ្នកមានទំនាក់ទំនងជិតស្និទជាមួយព្រះរាជារបស់ប្រទេសចិន។ មិនតែប៉ុណ្ណោះ អាមាត្យជាអ្នកដែលនៅក្បែរព្រះកាយព្រះអង្គ មើលថែរក្សាប្រៀបដូចទៅនឹងអ្នកបម្រើនៅសម័យបច្ចុប្បន្ននេះដែរ។
ដោយលែក រឿងដែលអ្នកទាំងអស់គ្នាចាំមិនភ្លេចនោះគឺ អាមាត្យដែលបំរើការនៅរាជវាំងចិន គ្រប់ជាន់ថ្នាក់នាសម័យនោះ សុទ្ធសឹងតែជាមនុស្សខ្ទើយ ពោលគឺតម្រូវឲ្យមនុស្សប្រុសគ្រៀវជាមុនសិន ទើបអាចទទួលងារជាអាមាត្យបាន។
តើមូលហេតុអ្វីដែលអាមាត្យចាំបាច់ត្រូវគ្រាវជាមុននោះ?
សំណួរមួយនេះប្រហែលជាប្រិយមិត្រមួយចំនួន បានដឹងពីមូលហេតុរួចទៅហើយ។ តែដើម្បីស្រាយចម្ងល់នេះ ក្រុមការងារយើងសូម បកស្រាយមូលហេតុនេះដូចតទៅ៖
អាមាត្យជាអ្នកបំរើព្រះអង្គផ្ទាល់ព្រះកាយ ដូច្នេះក្នុងសម័យបុរាណ គេបានរើសយកមនុស្សប្រុសទៅធ្វើការបម្រើដោយពុំបានត្រូវគ្រៀវអ្វីឡើយ។ កាលដែលគេយកមនុស្សប្រុសទៅបម្រើព្រះអង្គបែបនេះគឺដោយសារតែ គេគិតថា មនុស្សប្រុសដូចគ្នាទើបអាចយល់ការរាក់ជ្រៅ ឬអាចនិយាយបានថា យល់ពីសាច់រឿងប្រុសៗដូចគ្នាបានល្អ។ លុះដល់មានថ្ងៃមួយនោះ មានអាមាត្យម្នាក់បានល្មើសច្បាប់រាជ្យវាំង ដោយបំពានលើព្រះអង្គ ហ៊ានមានចិត្តស្រឡាញ់ប្រតិព័ទ្ធលើស្រីស្នំព្រះអង្គ រហូតដល់មានការជ្រុលជ្រួលសាហាយស្មន់ទៀតផង។ ក្រោយមកអាមាត្យទាំងនោះត្រូវបានគេយកទៅកាត់ទោស ឬដាក់ទណ្ឌកម្មយ៉ាងសាហាវដើម្បីប្រមានដល់អ្នកឯទៀត។
សម័យកាលក្រោយមកទៀត គេក៏សម្រេចចិត្តកំណត់យកអាមាត្យដោយមានការបង្ខំឲ្យគ្រៀវជាមុនសិន ទើបអាចធ្វើការចូលរាជវាំងបាន។
អត្ថបទមួយនេះពុំបាន ដាក់ពីកាលបរិច្ជេទត្រឹមត្រូវនោះទេ ដោយសារវាត្រូវបានដកស្រង់ចេញពីរឿងព្រេងដែលចាស់ៗ នៅក្នុងភូមិរបស់ខ្ញុំធ្វើការដំណាល តៗគ្នាប៉ុណ្ណោះ។ បើមានខុសឆ្គងកន្លែងណានោះសូមបងប្អូនមេត្រាអធ្យាស្រ័យ។