loading...

ក្ដៅៗ!! កូនប្រុសតារាកំប្លែងនាយ ហុង ដា ដែលសម្លាប់ម្ដាយចុងនៅពេលនេះ កម្លាំងអាវុធហត្ថតាមចាប់ខ្លួនបានហើយ ក្នុងខណ្ឌជ្រោយចង្វារ

ក្ដៅៗ!! កូនប្រុសតារាកំប្លែងនាយ ហុង ដា ដែលសម្លាប់ម្ដាយចុងនៅពេលនេះ កម្លាំងអាវុធហត្ថតាមចាប់ខ្លួនបានហើយ ក្នុងខណ្ឌជ្រោយចង្វារ


(ភ្នំពេញ)៖ កូនប្រុសបង្កើតរបស់តារាកំប្លែងនាយ ហុង ដា ដែលសម្លាប់ម្ដាយចុងរបស់ខ្លួន (ប្រពន្ធក្រោយរបស់នាយ ហុង ដា) កាលពីថ្ងៃម្សិលមិញនោះ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វា​ បានចាប់ខ្លួនបានហើយ នៅខាងក្រោយវិហារចាម ក្នុងខណ្ឌជ្រោយចង្វា។




ការចាប់ខ្លួនជនសង្ស័យនេះធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ។



មន្ដ្រីអាវុធហត្ថរាជធានីភ្នំពេញ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា នៅពេលនេះជនដៃដល់ និងសង្សា ត្រូវបាននាំខ្លួនភ្លាមៗ ទៅកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំបន្ដទៀត។ យ៉ាងណាក៏ដោយមូលហេតុនៃការសម្លាប់ម្ដាយចុងរបស់ខ្លួន មិនទាន់ត្រូវបានមន្ដ្រីអាវុធហត្ថបញ្ជាក់នៅឡើយទេ ដោយបាននិងកំពុងសួរនាំជាមុនសិន។



សូមបញ្ជាក់ថា ស្រ្តីជាប្រពន្ធទី២ របស់តារាកំប្លែងជើងចាស់នាយ ហុង ដា ត្រូវបានឃាតករឹត​កសម្លាប់ចោល នៅក្នុងបន្ទប់ជាន់ទី៥ នៃអគារខុនដូ កំពុងស្ថាបនា ក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ពោលនៅក្រោយផ្សារ សារឿនយ៉ានី។



សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលមានការភ្ញាក់ផ្អើលនេះ មានស្ត្រីម្នាក់ឈ្មោះ អឿន ចិន្តា ត្រូវជាប្អូនស្រីបង្កើត​របស់លោក ហុង ដា បានដើរលេងតាមបន្ទប់ខុនដូ ក្នុងជាន់ទី៥ ហើយពេលដើរដល់បន្ទប់ របស់ស្រ្តីរងគ្រោះ ស្រាប់តែប្រទះឃើញ​ជនរងគ្រោះ មានភួយរុំក្បាលនឹងមុខ មើលមិនស្គាល់ទេ ហើយគាត់ក៏មានការ​ភ័យស្លន់ស្លោរ បានទូរស័ព្ទរាយការណ៍​ ទៅសមត្ថកិច្ចភ្លាមៗ ដើម្បីសុំការអន្តរាគមន៍។



ក្រោយទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ច បានចុះមកពិនិត្យជាក់​ស្តែង ដល់ចំណុចខុនដូនេះ ហើយបានឲ្យ​ឈ្មោះ អឿន ចិន្តា ត្រូវជាប្អូនលោក ហុង ដា ចូលទៅមើលមុខសាក​សពស្ត្រី ដែលត្រូវគេសម្លាប់ ទើបដឹងថា ស្ត្រីដែលត្រូវជនមិនស្គាល់​មុខសម្លាប់នោះ គឺមានឈ្មោះ ស៊ឹម ចន្ធី ហៅស្រីមុំ អាយុ១៩ឆ្នាំ គឺជាប្រពន្ធក្រោយ​របស់លោក ហុង ដា ដែលមកស្នាក់នៅក្នុងខុនដូនេះ ជាងកន្លះឆ្នាំមកហើយ៕ អរគុណដល់ប្រភព៖ Freshnews

Name

Agriculture,6,Comedy,4,Economic,17,Health,154,Hot Novel,44,HouseWife,8,InterNews,381,InterSport,49,InterStar,67,Khmer Movie,2,Knowledge,32,LifeStyle,151,LocalSport,42,NationalNews,511,NationalStar,123,Others,2,Political,54,SocialNews,227,SportNews,109,Technology,70,Traffic,66,Video,92,VideoClips,4,Weird,33,ព័ត៌មានអន្តរជាតិ,59,សិល្បៈកំសាន្ត,42,
ltr
item
កូនទន្សាយ: ក្ដៅៗ!! កូនប្រុសតារាកំប្លែងនាយ ហុង ដា ដែលសម្លាប់ម្ដាយចុងនៅពេលនេះ កម្លាំងអាវុធហត្ថតាមចាប់ខ្លួនបានហើយ ក្នុងខណ្ឌជ្រោយចង្វារ
ក្ដៅៗ!! កូនប្រុសតារាកំប្លែងនាយ ហុង ដា ដែលសម្លាប់ម្ដាយចុងនៅពេលនេះ កម្លាំងអាវុធហត្ថតាមចាប់ខ្លួនបានហើយ ក្នុងខណ្ឌជ្រោយចង្វារ
ក្ដៅៗ!! កូនប្រុសតារាកំប្លែងនាយ ហុង ដា ដែលសម្លាប់ម្ដាយចុងនៅពេលនេះ កម្លាំងអាវុធហត្ថតាមចាប់ខ្លួនបានហើយ ក្នុងខណ្ឌជ្រោយចង្វារ
https://2.bp.blogspot.com/-5B47_nWlFyE/WRWCLOzjqfI/AAAAAAAAHV0/EFQdaDYpT3sHRGPl0MJm9TTFd_e-F_cDQCLcB/s640/37890.jpg
https://2.bp.blogspot.com/-5B47_nWlFyE/WRWCLOzjqfI/AAAAAAAAHV0/EFQdaDYpT3sHRGPl0MJm9TTFd_e-F_cDQCLcB/s72-c/37890.jpg
កូនទន្សាយ
https://kontornsay.blogspot.com/2017/05/blog-post_12.html
https://kontornsay.blogspot.com/
https://kontornsay.blogspot.com/
https://kontornsay.blogspot.com/2017/05/blog-post_12.html
true
5662836780941982317
UTF-8
Loaded All Posts Not found any posts មើលទាំងអស់ អានបន្ត Reply Cancel reply Delete By Home PAGES POSTS មើលទាំងអស់ RECOMMENDED FOR YOU LABEL ARCHIVE SEARCH អត្ថបទទាំងអស់ សុំអភ័យទោស! មិនមានអត្ថបទដែលអ្នកស្វែងរកទេ ត្រលប់ទៅទំព័រដើម ថ្ងៃអាទិត្យ ថ្ងៃច័ន្ទ ថ្ងៃអង្គារ ថ្ងៃពុធ ថ្ងៃព្រហស្បត្តិ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ អាទិត្យ ចន្ទ អង្គារ ពុធ ព្រហស្បត្តិ៍ សុក្រ សៅរ៍ ខែមករា ខែកុម្ភៈ ខែមីនា ខែមេសា ខែឧសភា ខែមិថុនា ខែកក្ដា ខែសីហា ខែកញ្ញា ខែតុលា ខែវិច្ឆិកា ធ្នូ មករា កុម្ភៈ មីនា មេសា ឧសភា មិថុនា កក្កដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ ទើបតែអំបាញ់ម៉ិញ ១ នាទីមុន $$1$$ នាទីមុន ១ ម៉ោងមុន $$1$$ ម៉ោងមុន ម្សិលម៉ិញ $$1$$ ថ្ងៃមុន $$1$$ អាទិត្យមុន ជាង ៥ អាទិត្យកន្លងទៅ Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy