សង្សារ១គូរឈ្លោះប្រកែកគ្នាតាមផ្លូវសាធារណៈ ផ្អើលកណ្តាលអធ្រាត្រ
ភ្នំពេញ ៖ គូរសង្សារមួយគូរបានឈ្លោះប្រកែកគ្នាផ្អើលពេញផ្លូវដោយសារខាងស្រីប្រច័ណ្នខាងប្រុសដោយមិនដឹងមូលហេតុបង្កអោយ មានការភ្ញាក់ផ្អើលនៅវេលាម៉ោង០២នឹង១០នាទីយប់ឈានចូលថ្ងែទី០៨ ខែឧសភា ឆ្នាំ២០១៧ ក្បែរនៅសាលាជាសុឹម សាមគ្គី តាមបណ្ដោយផ្លូវលេខ២៧១ស្ថិតក្និងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមប្រភពព៌ត៏មានពីប្រុសដែលអះអាងថាជាគូរដណឹងរបស់នារីខាងលើបានប្រាប់អោយដឹងថា មុនពេលកើតហេតុគេទាំង២នាក់បានទៅចូលរួមកម្មពិធីជាមួយមិត្តភក្រ័្តហើយបានផឹកស្រារហូតដល់នារីគូរដណឹងរបស់ខ្លួនស្រវឹងហើយរត់ទៅកណ្ដោលខ្នល់ឈរអោយឡានបុកនឹងបោកខ្លួនប្រាណផងដែរ ក្រោយកើតហេតុក៏ភ្ញាក់ផ្អើលដល់សមត្ថកិច្ចនឹងអ្នកសារពត័មានមកដល់កន្លែងកើតហេតុដើម្បីជួយសម្រុះសម្រួលផងដែរ មួយ សន្ទុះក្រោយមកភាគីទាំង២នាក់ត្រូវបានមិត្តភ័ក្រ្តមកជួយយកហើយដឹកតាមម៉ូតូចេញទៅបាត់តែម្តង៕