loading...

ខ្លោចចិត្ត៖ពលករខ្មែរម្នាក់លោតពីលើទូកនេរសាទគេចពីការសម្លាប់ហែលឆ្លងសមុទ្រត្រូវបានជួយសង្គ្រោះទាន់!

ខ្លោចចិត្ត៖ពលករខ្មែរម្នាក់លោតពីលើទូកនេរសាទគេចពីការសម្លាប់ហែលឆ្លងសមុទ្រត្រូវបានជួយសង្គ្រោះទាន់!


(សិង្ហបុរី)៖ លោកអនុនាវីឯក ម៉ៅ សុវណ្ណដា នាយនាវីប្រចាំការព័ត៌មានសន្តិសុខលំហសមុទ្រ របស់កម្ពុជា នៅមជ្ឈមណ្ឌល IFC ប្រទេសសិង្ហបុរី បានឲ្យដឹងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះថា មានជនជាតិខ្មែរម្នាក់ បានលោតចេញពីទូកនេសាទថៃ ដើម្បីគេចពីការសម្លាប់ពីអ្នកនៅលើទូកនោះ ហើយហែលទឹកសមុទ្រដោយប្រើធុងស្ពេត្រូតែមួយគត់ ឆ្លងចូលដែនទឹក នៃប្រទេសម៉ាឡេស៊ី តែសំណាងណាស់ ព្រោះបានកងទ័ពជើងទឹកព្រុយណេ ជួយសង្គ្រោះទាន់ពេលវេលាពេលធ្វើដំណើរឆ្លងកាត់។



អនុនាវីឯក ម៉ៅ សុវណ្ណដា បានថ្លែងថា កាលដែលបានជួយសង្គ្រោះពលរដ្ឋខ្មែររងគ្រោះម្នាក់នេះបាន ដោយនាវាកងទ័ពជើងទឹកព្រុយណេ ខណៈកំពុងធ្វើដំណើរឆ្ពោះមកប្រទេសសិង្ហបុរី ដោយឆ្លងកាត់ដែនទឹកប្រទេសម៉ាឡេស៊ី នៅចំណុច Lat 540.178N Long 111 16.866E ភាគពាយ័ព្យនៃកោះ Sarawak ប្រមាណ១៧៥គីឡូម៉ែត្រ ទើបឃើញមានមនុស្សអណ្តែតនៅលើទឹកសមុទ្រដ៏ធំល្វឹងល្វើយ ហើយក៏បានជួយសង្គ្រោះបាន ដឹកបញ្ជូនទៅប្រទេសសិង្ហបុរីជាមួយតែម្ដង។



ពលរដ្ឋខ្មែរដ៏កំសត់ម្នាក់នោះ មានឈ្មោះ វឿន វ៉ុន អាយុ៣៦ឆ្នាំ មានស្រុកកំណើតនៅស្រុកពួក ខេត្តសៀមរាប បានទៅធ្វើការនៅទូកនេសាទមួយ មានឈ្មោះ ថាឡេថង១ ជារបស់ក្រុមហ៊ុនមួយនៅប្រទេសថៃ។លោក សុវណ្ណដា បានបន្តថា បានជាបុរសខាងលើ ដាច់ចិត្តហ៊ានលោតចោលទូកនេសាទចូលទឹកសមុទ្រ នាពេលនោះ ដោយសារពួកអ្នកធ្វើការ លើទូកជាមួយគ្នានោះ បានព្យាយាមដេញចាក់សម្លាប់គាត់លើទូក គាត់ក៏ដាច់ចិត្តលោតចូលទឹកសមុទ្រ ជាមួយធុងស្ពេត្រូនោះតែម្ដងទៅ ហើយបានហែលទឹកសមុទ្រពីកន្លែងទូកនោះ ទៅដល់ព្រំដែនទឹកប្រទេសម៉ាឡេស៊ី។



លោកអនុនាវី ម៉ៅ សុវណ្ណដា បានបញ្ជាក់ថា បច្ចុប្បន្ន ពលរដ្ឋឈ្មោះ វឿន វ៉ុន នេះ មានសុវត្ថិភាពឡើងវិញហើយ ពោលកំពុងស្ថិតក្នុងការមើលថែ របស់ក្រុមនាវិក នៃប្រទេសព្រុយណេ ហើយនឹងចូលចតនៅមូលដ្ឋានកងនាវាប្រទេសសិង្ហបុរី នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះហើយ។ជាមួយគ្នានេះ នាយនាវី ម៉ៅ សុវណ្ណដា រួមជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសិង្ហបុរី ក៏កំពុងដុតដៃដុងជើងទំនាក់ទំនង សុំកិច្ចអន្តរាគមន៍ជាមួយអាជ្ញាធរ។ អរគុណដល់ប្រភព៖ ធីខេញូវ

Name

Agriculture,6,Comedy,4,Economic,17,Health,154,Hot Novel,44,HouseWife,8,InterNews,381,InterSport,49,InterStar,67,Khmer Movie,2,Knowledge,32,LifeStyle,151,LocalSport,42,NationalNews,511,NationalStar,123,Others,2,Political,54,SocialNews,227,SportNews,109,Technology,70,Traffic,66,Video,92,VideoClips,4,Weird,33,ព័ត៌មានអន្តរជាតិ,59,សិល្បៈកំសាន្ត,42,
ltr
item
កូនទន្សាយ: ខ្លោចចិត្ត៖ពលករខ្មែរម្នាក់លោតពីលើទូកនេរសាទគេចពីការសម្លាប់ហែលឆ្លងសមុទ្រត្រូវបានជួយសង្គ្រោះទាន់!
ខ្លោចចិត្ត៖ពលករខ្មែរម្នាក់លោតពីលើទូកនេរសាទគេចពីការសម្លាប់ហែលឆ្លងសមុទ្រត្រូវបានជួយសង្គ្រោះទាន់!
ខ្លោចចិត្ត៖ពលករខ្មែរម្នាក់លោតពីលើទូកនេរសាទគេចពីការសម្លាប់ហែលឆ្លងសមុទ្រត្រូវបានជួយសង្គ្រោះទាន់!
https://4.bp.blogspot.com/-Cbfo9UsisQo/WRP7KvQqJuI/AAAAAAAAHTs/kZEL11szWcsbI4jHWPdpL8FRK6OU4YmKgCLcB/s640/267.png
https://4.bp.blogspot.com/-Cbfo9UsisQo/WRP7KvQqJuI/AAAAAAAAHTs/kZEL11szWcsbI4jHWPdpL8FRK6OU4YmKgCLcB/s72-c/267.png
កូនទន្សាយ
https://kontornsay.blogspot.com/2017/05/blog-post_84.html
https://kontornsay.blogspot.com/
https://kontornsay.blogspot.com/
https://kontornsay.blogspot.com/2017/05/blog-post_84.html
true
5662836780941982317
UTF-8
Loaded All Posts Not found any posts មើលទាំងអស់ អានបន្ត Reply Cancel reply Delete By Home PAGES POSTS មើលទាំងអស់ RECOMMENDED FOR YOU LABEL ARCHIVE SEARCH អត្ថបទទាំងអស់ សុំអភ័យទោស! មិនមានអត្ថបទដែលអ្នកស្វែងរកទេ ត្រលប់ទៅទំព័រដើម ថ្ងៃអាទិត្យ ថ្ងៃច័ន្ទ ថ្ងៃអង្គារ ថ្ងៃពុធ ថ្ងៃព្រហស្បត្តិ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ អាទិត្យ ចន្ទ អង្គារ ពុធ ព្រហស្បត្តិ៍ សុក្រ សៅរ៍ ខែមករា ខែកុម្ភៈ ខែមីនា ខែមេសា ខែឧសភា ខែមិថុនា ខែកក្ដា ខែសីហា ខែកញ្ញា ខែតុលា ខែវិច្ឆិកា ធ្នូ មករា កុម្ភៈ មីនា មេសា ឧសភា មិថុនា កក្កដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ ទើបតែអំបាញ់ម៉ិញ ១ នាទីមុន $$1$$ នាទីមុន ១ ម៉ោងមុន $$1$$ ម៉ោងមុន ម្សិលម៉ិញ $$1$$ ថ្ងៃមុន $$1$$ អាទិត្យមុន ជាង ៥ អាទិត្យកន្លងទៅ Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy